កម្មវិធី “សុភមង្គល” សម្រាប់សុខុមាលភាព និងការចូលរួមក្នុងវិស្ស័យវប្បធម៌ – សៀមរាប 


✨ កម្មវិធីពិសេស៖ សុខុមាលភាព និងវប្បធម៌
•     Sudarshan Kriya™ (SKY) — វិធីដង្ហើមតាមចង្វាក់ ដើម្បីសមតុល្យ និងថាមពល
•     សមាធិ អាណាប៉ាណាសតិ (Ānāpānasati) ពេលព្រឹក ដឹកនាំដោយព្រះសង្ឃ
•     យោគ: សមាធិ និងការហាត់ដង្ហើម ដោយមានការណែនាំពីគ្រូដែលមាន សញ្ញាបត្រក្នុងជំនាញនេះ
•     ចំណេះដឹងអនុវត្តសម្រាប់ជីវិតប្រចាំថ្ងៃ
•     បទពិសោធន៍ “ការនិទានរឿងអំពីភា​ពជាកម្ពុជា” (Cambodianess Storytelling)
•     ស្នាក់នៅរយៈពេល ២យប់ នៅសណ្ឋាគារ ឧត្តម សុខុមាល រួមជាមួយអាហារបួស

🌿 អត្ថប្រយោជន៍សំខាន់ៗ
•     ការបំបាត់ស្ត្រេស → ដោះស្រាយបញ្ហាទាំងឡាយ
•     ថាមពលជីវិត → ជួយឲ្យឈ្នះការធុញថប់ និងរក្សាថាមពល
•     ការគ្រប់គ្រងចិត្ត → ប្រាជ្ញាបុរាណសម្រាប់ការយល់ដឹងប្រចាំថ្ងៃ
•     ភាពសុខក្នុងចិត្ត → បង្កើតមូលដ្ឋាននៃសេចក្តីសុខ និងភាពស្ងប់ស្ងាត់

🌸 កម្មវិធី “សុភមង្គល”ដោយ អង្គភាព "សិល្ប:នៃការរស់នៅ" សម្រាប់សុខុមាលភាព និងការចូលរួមក្នុងវិស្ស័យវប្បធម៌
ការទទួលបទពិសោធន៍អ្នកប្រាជ្ញាបុរាណ សម្រាប់ជីវិតសម័យទំនើប
📅 រសៀលថ្ងៃទី១៤  ខែឧសភា – ថ្ងៃត្រង់ ថ្ងៃទី ១៦ ឧសភា ឆ្នាំ ២០២៦
២រសៀល និង២ព្រឹក ដែលភ្ជាប់ជាមួយថ្ងៃឈប់សម្រាក— អ្នកអាចស្នាក់់នៅបន្តនៅចុងសប្តាហ៍ ដើម្បីចំណាយពេលជាមួយគ្រួសារ ឬការសម្រាក និងការរីករាយ នៅ សៀមរាប។ កម្មវិធីនេះនឹងប្រើ ខេរ:ភាសា និង អង់គ្លេស។ 
📍 សៀមរាប ស្នាក់នៅក្នុងសណ្ឋាគារប្រណិត ឧត្តម សុខុមាល​ 

កម្មវិធីពិសេសនេះដឹកនាំដោយលោកគ្រូដែលជាអ្នកដឹកនាំបង្រៀននិងណែនាំដើម្បី ស្តារថាមពល រកភាពស្ងប់ និងរកឃើញភាពច្បាស់លាស់របស់ខ្លួនអ្នក នៅក្នុងបរិយាកាសស្ងប់ស្ងាត់។ កម្មវិធីនេះបញ្ចូលទ្រឹស្តីជីវិតជាមួយ យោគ: សមាធិ និងលំហាត់ដង្ហើម ជាមួយនឹងការចូលរួមវប្បធម៍ដែលត្រូវបានរៀបចំជាពិសេស។​​

មូលដ្ឋានសំខាន់គឺ Sudarshan Kriya (SKY) — វិធីដង្ហើមតាមចង្វាក់ដ៏មានអានុភាព ដែលជួយបង្កើតសមតុល្យ ភាពច្បាស់លាស់ និងសុខុមាលភាព។

🌿 អ្នកណែនាំ
•     TN Prabhu – សិល្បៈនៃការរស់នៅ កម្ពុជា​ (The Arts of Living, Cambodia)
•    HUOT Dara – ស្សនាទានតារា និង សិល្បករ (Daraism & Artists)

Krong Siem Reap, Siem Reap Province, Cambodia

ថ្ងៃទី ១៖ ថ្ងៃព្រហស្បតិ៍ ទី ១៤ ឧសភា ២០២៦
ការទទួលស្វាគមន៍នៅ សណ្ឋាគារ ឧត្តម សុខុមាល ម៉ោង ១២:៣០ រសៀល។ អាហារថ្ងៃត្រង់ស្វាគមន៍ បន្តដោយកម្មវិធី "សុភមង្គល" (រួមមាន ការសម្រាកជាមួយអាហារសម្រន់និងភេសជ្ជៈនៅលើដំបូល ការហែលទឹកកម្សាន្ត និងការផ្តល់ឱកាសសម្រាប់ការស្គាល់និងរាប់អានគ្នា។ បន្ទាប់ពីអាហារពេលល្ងាច មានជម្រើសសម្រាប់ការស្រូបយកវប្បធម៌ពេលយប់នៅក្នុងក្រុង (តាមការចំណាយផ្ទាល់ខ្លួន)។

ថ្ងៃទី ២៖ ថ្ងៃសុក្រ ទី ១៥ ខែឧសភា ២០២៦
ពេលព្រឹក សមាធិ អានាបានស្សតិ ដោយមានព្រះសង្ឃណែនាំ បន្តដោយអាហារព្រឹក។ បទពិសោធន៍ "ការនិទានរឿងអំពីភាពជាកម្ពុជា" (Cambodianess Storytelling) ដឹកនាំដោយ ហួត តារា។ អាហារថ្ងៃត្រង់ បន្តដោយវគ្គកម្មវិធី "សុភមង្គល" នៅពេលរសៀល ជាមួយការសម្រាកទទួលទានអាហារសម្រន់។ ការហែលទឹកកម្សាន្ត និងអាហារពេលល្ងាចអបអរសាទរ ដែលមានការទស្សនីយភាពវប្បធម៌។ 


ថ្ងៃទី ៣៖ថ្ងៃសៅរ៍ ទី៦ ខែឧសភា ឆ្នាំ២០២៦
ចាប់ផ្តើមព្រឹកជាមួយការធ្វើសមាធិ អានាបានស្សតិ ដឹកនាំដោយព្រះសង្ឃ បន្ទាប់មកទទួលអាហារពេលព្រឹក។​ សិក្សាវគ្គចុងក្រោយនៃ កម្មវិធី 
"សុភមង្គល"។ ការឆ្លុះបញ្ចាំងបិទ និងអាហារថ្ងៃត្រង់។
អ្នកអាចបន្តស្នាក់នៅវីឡា ជាជម្រើសស្នាក់នៅឯកជន ឬ រួមគ្នា។ សូមទាក់ទងមកយើង ប្រសិនជាអ្នកមានចំណាប់អារម្មណ៍។ 








ការទទួលពីព្រលានយន្តហោះ ឬស្ថានីយ៍រថយន្តក្រុង អាចរៀបចំបាន ជាមួយថ្លៃសេវាសមរម្យ តាមរយៈដៃគូដែលយើងទុកចិត្ត អ្នកខ្លះជាសិល្បករផងដែរ។ សូមទាក់ទងមកយើងតាម WhatsApp ឬ Telegram ដើម្បីសម្របសម្រួលការមកដល់របស់អ្នក។​

🧳 សម្ភារៈសម្រាប់ការចូលរួម
•     សម្លៀកបំពាក់មានផាសុខភាព ងាយស្រួល និងសមរម្យ សម្រាប់វគ្គអនុវត្ត
•     កម្រាលយូហ្គា (តាមអធ្សាស្រ័យរៀងៗខ្លួន)
•     ដបទឹកប្រើឡើងវិញបាន
•     មួក ឬ ក្រម៉ា ការពារកំដៅថ្ងៃ
•     ឆ័ត្រតូច (តាមអធ្សាស្រ័យរៀងៗខ្លួន

រួមបញ្ចូល
កម្មវិធីនិងការសម្រាករបស់អ្នកត្រូវបានរៀបចំនៅ វីឡា និង សណ្ឋាគារ ឧត្តម សុខុមាល — ទីកន្លែងស្ងប់ស្ងាត់ ដែលបង្កើតឡើងដើម្បីគាំទ្រការសម្រាក សុខុលមាលភាព និងការអភិវឌ្ឍផ្ទាល់ខ្លួនរបស់អ្នក!
•ុ     ការស្នាក់នៅមានផាសុខភាពរយៈពេល ២យប់ ជាមួយជម្រើសស្នាក់នៅឯកជន ឬចែករំលែក
•     បរិយាកាសស្ងប់ស្ងាត់ មានអាងហែលទឹក សួនច្បារ និងទេសភាពភូមិមួយនៅកម្ពុជា
•     បរិយាកាសត្រូវបានរចនាឡើងយ៉ាងប្រុងប្រយ័ត្ន ដើម្បីផ្តល់ជូននូវ បទពិសោធន៍សុខុមាលភាព
•     ជម្រើសបន្តស្នាក់នៅសម្រាប់ការសម្រាកបន្ថែម ឬការស្វែងយល់ថ្មីៗ
•     អាហារបួសមានសារធាតុចិញ្ចឹម សមស្របនឹងបទពិសោធន៍នៃការសិក្សានិងសម្រាកដ៏ពេញលេញ
•     ការចូលរួមជាមួយសហគមន៍ "សូមអ្នកសួរខ្ញុំអំពីកម្ពុជា!" ដើម្បីបន្តការតភ្ជាប់ទំនាក់ទំនង

❌ មិនរួមបញ្ចូល
•     ការទិញផ្ទាល់ខ្លួន៖ ទំនិញ ឬសិល្បៈណាមួយ ដែលបានទិញក្នុងអំឡុងពេលដំណើររួម។
•     អាហារបន្ថែម៖ ភេសជ្ជៈ ឬអាហារដែលមិនបានរាយក្នុង ការរួមបញ្ចូល/កាលវិភាគ។
•     ប្រាក់ឧបត្ថម្ភ និងកម្រៃជើងសារ ទៅកាន់ក្រុមការងារវីឡា និងការរួមចំណែកទៅក្នុង មូលនិធិ "ឧបត្ថម្ភអ្នកផ្សេងៗ" (Pay-it-forward Fund)៖ ជាជម្រើស និងអាស្រ័យតាមការសម្រេចចិត្តផ្ទាល់ខ្លួនរបស់អ្នក

👥 គ្រូបង្គោល និងអ្នកសម្របសម្រួល
T N Prabhu
បង្រៀននិងណែនាំបុគ្គលជាច្រើនឲ្យឈានទៅរកភាពស្ងប់ ភាពច្បាស់លាស់ និងតុល្យភាព តាមរយៈកម្មវិធី សុភមង្គល, វគ្គសិក្សា ដកដង្ហើម និងសមាធិ, លំហាត់ ដំណេកជ្រៅ និងការបំបាត់ការថប់អារម្មណ៍។ ដោយមានបទពិសោធន៍ជាង ៣ ទសវត្សរ៍ក្នុងការដឹកនាំក្រុមហ៊ុន គាត់នាំមកនូវឧបករណ៍ជាក់ស្តែង ដើម្បីជួយគ្រប់គ្រងស្ត្រេស៍ កែលម្អដំណេក និងរក្សាការផ្តោតអារម្មណ៍ក្នុងជីវិតប្រចាំថ្ងៃ។


ហួត តារា HUOT Dara 
អ្នកច្នៃប្រឌិតផ្នែកទេសចរណ៍ សង្គម និងវប្បធម៌ ដែលមានបទពិសោធន៍ជាង ២៥ ឆ្នាំ ក្នុងវិស័យទេសចរណ៍ប្រកបដោយចីរភាព និងបទពិសោធន៍ភ្ញៀវ និងការ រចនាបទពិសោធន៍ទេសចរ ប្រកបដោយភាពច្នៃប្រតិដ្ឋ។ ឆ្លងកាត់ការស្វែងយល់ជាច្រើនពិសេលនៅពេលគាត់ជានាយកប្រតិបត្តិតំបូងនៃ ល្ខោនសៀកកម្ពុជាហ្វារ និងស្ទូឌីយ៉ូគំនិតច្នៃប្រតិដ្ឋកម្ពុជា ហ្វារ អង្គភាពទេសចររបស់គាត់ ទស្សនាទានតារា និងសិល្បក គឺជាកម្រងនៃការ រចនារៀបចំដំណើរ ទេសចរណ៍ ដ៏មានអត្ថន័យ ពិសេសជំនួបជាមួយសិល្បករ ដោយមានការដម្កើងភាពជាកម្ពុជា និងជួយឱ្យអ្នកទេសចរ ក្លាយទៅជាមិត្ត និងទូតទេសចររបស់កម្ពុជា​។ 

➕ ជម្រើសបន្ថែម
បទពិសោធន៍នេះអាចផ្តល់ជាអំណោយ​ (Gift Card) បាន ឬ អ្នកអាចរួមចំណែកទៅកាន់ មូលនិធិ "ឧបត្ថម្ភអ្នកផ្សេងៗ" (Pay-it-forward Fund) ដោយដាក់Email របស់យើង [dara@daraismandartists.org]

📌 ការលុបការកក់
•     ការលុបការកក់ ១៥ថ្ងៃ ឬច្រើនជាងនេះ មុន កាលបរិច្ឆេទចាប់ផ្តើម៖ អាចទទួលប្រាក់វិញពេញលេញ (លើកលែងតែថ្លៃសេវាធនាគារ)
•     ការលុបការកក់ក្នុងរយៈពេល ១៤ថ្ងៃ មុន កាលបរិច្ឆេទចាប់ផ្តើម៖ មិនអាចទទួលប្រាក់វិញបានទេ

 
Select a Date

Mon
Tue
Wed
Thu
Fri
Sat
Sun
  Available     Full     Unavailable